មេរៀននៃការចាប់ផ្តើមនិងគ្រប់គ្រងអាជីវកម្មរបស់សហគ្រិនកម្ពុជា BU36BI20
0
0 Reviews 0 Orders 0 Wish listed
$5 (Tax : )
Quantity:
Total price :
 
មេរៀននៃការចាប់ផ្តើមនិងគ្រប់គ្រងអាជីវកម្មរបស់សហគ្រិនកម្ពុជា BU36BI20 សមិទ្ធផលដែលគ្រប់គ្នាបានឃើញនៅថ្ងៃនេះ មិនមែនកើតចេញពីការប្រឹងប្រែងពីម្សិលមិញនោះទេ! ដើមឈើដែលកំពុងដុះត្រសុំត្រសាយ និងចាក់ឫសយ៉ាងមាំនេះ ត្រូវបានគេដាំចេញពីគ្រាប់ពូជមួយគ្រាប់ កាលពីជាង១០ឆ្នាំមុនមកម៉្លេះ។ ខុសពីរុក្ខជាតិដែលលូតលាស់បានដោយសារដី ទឹក ខ្យល់ និងពន្លឺ ដើមឈើអាជីវកម្មអាចចាប់កំណើត និងលូតលាស់បានដោយសារគំនិត ឱកាស ឥរិយាបថ និងគុណតម្លៃ។ ប៉ុន្តែរឿងដែលពិបាកគឺនៅត្រង់ថា ឱកាសជាកត្តាខាងក្រៅ មិនមានភាពជាក់លាក់ ហើយក៏មិនស្ថិតនៅក្នុង ការចាត់ចែង ឬចង់បានរបស់យើងនោះទេ។ អ្វីដែលយើងអាចធ្វើជាម្ចាស់ការបាន គឺមានតែការប្រឹងគិត ប្រឹងធ្វើ និងរក្សាភាពស្មោះត្រង់ប៉ុណ្ណោះ។ មូលដ្ឋានទាំងបីនេះ ជាការត្រៀមលក្ខណៈសម្រាប់ចាប់យកឱកាស ដែលនឹងមកដល់នៅពេលណាមួយ និងដើម្បីបង្កើតឱកាសដោយខ្លួនឯង។ គួរឲ្យស្តាយ មនុស្សឥឡូវនេះ ភាគច្រើនសុទ្ធតែចង់ក្លាយទៅជាអ្នកមាននៅក្នុងល្បឿនផ្លេកបន្ទោរ។ គេមិនបានព្យាយាមស្វែងយល់ឫសគល់ពិតប្រាកដនៃភាពជោគជ័យនោះទេ។ គេពុំទាន់ទាំងយល់ផងថា ដើម្បីឲ្យបានទិន្នផល គេត្រូវបញ្ចេញកម្លាំង ហើយដើម្បីបានទិន្នផលច្រើន គេត្រូវការបញ្ចេញកម្លាំងច្រើន។ គេក៏ពុំទាន់អាចទទួលបានដែរនូវការពិតដែលថា អ្វីៗសុទ្ធតែត្រូវការពេលដើម្បីអាចរីកធំធាត់។ ច្បាប់ធម្មជាតិ គឺសាមញ្ញណាស់ ហើយក៏គ្មានខុសអ្វីពីដំណើរប្រព្រឹត្តទៅនៃអាជីវកម្មដែរ។ រឿងរ៉ាវរបស់សហគ្រិនទាំង១២រូប នៅក្នុងសៀវភៅនេះ នឹងរៀបរាប់អំពីដំណើររីកលូតលាស់ដ៏សាមញ្ញរបស់អាជីវកម្មពួកគាត់ដែលកើតចេញពី ការផ្គុំចូលគ្នានៃគំនិតដ៏ត្រឹមត្រូវមួយ ការប្រឹងប្រែងជាប់ឥតដាច់ ភាពស្មោះត្រង់ និងពេលវេលាដែលស័ក្តិសម។

0

0 Ratings
Excellent
0
Good
0
Average
0
Below Average
0
Poor
0
Product Review
Product review not available
Safe Payment
7 Days Return Policy
100% Authentic Products
Matazia
0
Reviews
572
Products
More From The Store
Coloring & Tracing Books_Alphabet & Animals
$1
Coloring & Tracing Book_Alphabet
$1
Coloring Books_Sea Animals
$1
Coloring books_12 Zodiac Animals
$1
THE POWER BU50SD06
$2
Similar products
Top