ការពិតហួកពីការគិតក្នុងអាជីវកម្ម BU16SM08
0
0 Reviews 0 Orders 0 Wish listed
$5 (Tax : )
Quantity:
Total price :
 
ការពិតហួកពីការគិតក្នុងអាជីវកម្ម BU16SM08 សៀវភៅនេះ មាន២៧ចំណុច​ ២៦៤ទំព័រ និពន្ធដោយ សេងពិសិដ្ឋ និងកា សុវណ្ណដាលីន ជាក់ស្តែង មនុស្ស៩០% ទៅហើយ ដែលមើលរំលង ឬមិនទាន់យល់ពីជម្រៅនៃបញ្ហាទាំងនេះ។ ម៉្លោះហើយទើបមានត្រឹមតែ ១០%ប៉ុណ្ណោះ ដែលអាចជោគជ័យក្នុងអាជីវកម្មដំបូងរបស់គេ។ អ្នកចេញរកស៊ីភាគច្រើន ចាប់ផ្តើមអាជីវកម្មជាមួយនឹងក្តីស្រមៃ ភាពរំភើប ការចង់បាន ក្តីរំពឹងខ្ពស់ និងសុទិដ្ឋិនិយម ទាំងមិនទាន់ចេះវិភាគពីតម្រូវការទីផ្សារ វិនិច្ឆ័យអំពីហានិភ័យ និងប្រមើលមើលនិន្នាការអនាគត។ តេមិនទាន់ទាំងមានជំនាញបច្ចេកទេស ចេះធ្វើទីផ្សារ ចេះដឹកនាំក្រុមការងារ ចេះគ្រប់គ្រងប្រតិបត្តិការ និងហិរញ្ញវត្ថុនៅឡើយ ដែលទាំងនេះ ជាមូលដ្ឋានសម្រាប់ភាពជោគជ័យនៅក្នុងអាជីវកម្ម។ ត្បិតតែពិបាក និងត្រូវការពេលវេលា ដើម្បីកសាង ប៉ុន្តែបើតេយល់ត្រូវ និងដើរលើផ្លូវត្រូវ នោះមុន និងក្រោយ គេនឹងអាចទៅដល់ គោលដៅជាមួយភាពប្រាកដប្រជា។ នេះហើយជាកម្មវត្ថុនៃសៀវភៅនេះ។ ស្រង់ចេញពី មេរៀនពិសោធន៍របស់អ្នកនិពន្ធ សៀវភៅនេះនឹងផ្តល់ពន្លឺខ្លះៗ ជុំវិញការធ្វើអាជីវកម្ម ការវិភាគគំនិត និងឱកាស របៀបធ្វើទីផ្សារ តិចនិចលក់ ការគ្រប់គ្រងទំនាក់ទំនងជាមួយ បុគ្គលិក ម្ចាស់ភាគហ៊ុន និងដៃគូផ្គត់ផ្គង់ ការប្រើប្រាស់លុយ ធម្មជាតិនៃការរកស៊ី បញ្ជានិង ការប្រឈមនៅក្នុងអាជីវកម្ម។

0

0 Ratings
Excellent
0
Good
0
Average
0
Below Average
0
Poor
0
Product Review
Product review not available
Safe Payment
7 Days Return Policy
100% Authentic Products
Matazia
0
Reviews
572
Products
More From The Store
Coloring & Tracing Books_Alphabet & Animals
$1
Coloring & Tracing Book_Alphabet
$1
Coloring Books_Sea Animals
$1
Coloring books_12 Zodiac Animals
$1
THE POWER BU50SD06
$2
Similar products
Top